Thursday, December 27, 2012

វាយ Limon រឺ ABC Text មិន​ចេញ​ជើង​នៅ​ក្នុង MS Word

Did you ever have problem with type font khmer Limon or ABC in Microsoft Word? តើ​អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​វាយ​ពុម្ព​អក្សរខ្មែរLimon រឺ ABC Text មិន​ចេញ​ជើង​ ដែរ​រឺទេ?
ចំពោះ​បញ្ហា​នេះ​គឺ​ដោយ​សារ​យើង​មិន​ទាន់​បញ្ចូល​ File Normal.dot ដែល​ជា File ដែល​​គេ​​បាន​​ចង​ Key រួច​ជា​ស្រេច​ បាន​​ត្រឹម​ត្រូវ។

  • សំរាប់ Microsoft Office 2003 សូមធ្វើការទាញយក Normal.dot
  • ចំនែក​ឯ Microsoft Office 2007 រឺ Microsoft Office 2010  សូមធ្វើការទាញយក Normal.dotm 
មធ្យោបាយទី ១ ៖
សំរាប់អ្នកប្រើប្រាស់ Window​ XP:
ក្រោយពេលដំឡើង Microsoft Office រួច​ហើយ​ត្រូវ Copy File Normal.dot ទៅ Paste នៅក្នុងទីតាំង
C:\Documents and Settings\Your User Account name\Application Data\Microsoft\Templates
បន្ទាប់មកត្រូវ Change Keyboard Layout ទៅជា English (United States) – United States International
ដោយចូលទៅក្នុង Control Panel -> Regional and Language Options

ប្រសិនបើពុំទាន់មាន Keyboard United States-International ចុច Add…(3)
ចុច OK ហើយ Change Default Input Language ក្នុងចំនុចទី(4) ជា English (United States) – United States International

បន្ទាប់ពីចុច OK ហើយសាកទៅវាយអក្សរខ្មែរ Font Limon រឺ ABC Text នៅក្នុងកម្មវិធី Microsoft Word របស់អ្នក។

សំរាប់អ្នកប្រើប្រាស់ Window​ Seven:
ក្រោយពេលដំឡើង Microsoft Office រួច​ហើយ​ត្រូវ Copy File  Normal.dotm ទៅ Paste នៅក្នុងទីតាំង

C:\Users\Your User Account name\AppData\Roaming\Microsoft\Templates


មធ្យោបាយទី ២ (ងាយស្រួលបំផុត) ៖
ទោះបីលោកអ្នកប្រើប្រាស់ Microsoft Office 2003 ឬ Microsoft 2007 ឬ Microsoft 2010 ក៏ដោយលោកអ្នកគ្រាន់តែធ្វើការ Copy Normal អោយត្រឹមត្រូវទីតាំងរបស់វាដូចខាងក្រោមនេះ ៖
  • Microsoft Office 2003 (ទាញយក  Normal.dot) បន្ទាប់ពីទាញយកមកដាក់ក្នុងកុំព្យូទ័ររបស់លោកអ្នកហើយសូមធ្វើការ Copy Normal.doc នេះចូលទៅទីតាំងខាងមុខនេះ ៖ C:\Program Files\Microsoft Office\Office11
  • Microsoft Office 2007 - 2010 (ទាញយក   Normal.dotm) បន្ទាប់ពីទាញយកមកដាក់ក្នុងកុំព្យូទ័ររបស់លោកអ្នកហើយសូមធ្វើការ Copy Normal.dotm នេះចូលទៅទីតាំងខាងមុខនេះ ៖ C:\Program Files\Microsoft Office\Office12

ចំណាំ ៖ សូមលោកអ្នកប្រាកដថា ក្នុងកុំព្យូទ័ររបស់លោកអ្នកបានធ្វើ Default Input Language ជា English (United States) - United States-International

0 comments:

Dí lo que piensas...